Friday, 30 January 2015

Apple បញ្ចេញ​ជំនាន់ iOS 8.1.3 ថ្មី​​ជាផ្លូវការ​​ហើយ

ញ​ជំនាន់ iOS 8.1.3 ថ្មី​​ជាផ្លូវការ​​ហើយ


ក្រុមហ៊ុន​ទើបតែ​​នឹង​ចេញ​​ជំនាន់​នេះក្នុងពេលថ្មីៗនេះដែរ​ សំរាប់​ប្រភេទ​ទូរស័ព្ទដូចជា៖ iPhone, iPad, iPod touch ជាដើម ដើម្បី​ដោះស្រាយ​​កំហុស​ផ្សេងៗ​​របស់​ជំនាន់​ចាស់​។ លោក​អ្នក​អាច​​ទាញ​យក​មក​​ប្រើ​បាន​ហើយ រឿងសំខាន់​ជាង​គេ​នោះគឺ iOS 8.1.3 អាចជួយ​​ដោះស្រាយ​​បញ្ហាទំហំ​ memory បានយ៉ាងច្រើន​។
ជាទូទៅរាល់​ពេល​ដែល​អ្នក​តំឡើង​ iOS 8 វាទាមទារទំហំ ៤.៧ GB ដើម្បីធ្វើការ​ update​។ ប៉ុន្តែក្នុង​ពេលថ្មីនេះ ក្រុម​ហ៊ុន​​មិន​​បាន​បញ្ជាក់ថា ពួកគេ​ត្រូវការ​ទំហំ memory ប៉ុនណាទេ ដើម្បីធ្វើការ​ update  ប៉ុន្តែឥឡូវនេះ ​អ្នក​ធ្វើ​ការ​តំឡើង​ទៅលើប្រភេទ​ម៉ាសីុន​ 16GB iPad mini ដែលត្រូវ​ការ​ទំហំ memory ត្រឹមតែ​ ៤៤៥ MB តែប៉ុណ្ណោះ។

សំរាប់​ជំនាន់ iOS 8.1.3 ថ្មីនេះ ​ត្រូវបាន​គេ​ជួស​ជុលលើ៖ Apple ID logins, multitasking gestures on the iPad, Messages,  FaceTime , ចន្លោះប្រហោង​ក្នុង Spotlight search result, ជាពិសេស​នៅ​ពេលប្រើ​​កម្មវិធីច្រើន​ក្នុង​ពេល​តែមួយ​គឺ វា​មិន​មាន​បញ្ហា​ទៀតនោះ​ទេ។​

(ប្រភព:theverge)

No comments:

Post a Comment